កំពត-កម្មក២នាក់ត្រូវបានថ្មបាក់សង្តត់បាត់បង់ជីវិតនៅលើភ្នំល្អាង។

កម្មកបំផ្ទះថ្មចំនួន2នាក់ត្រូវបានផ្ទាំងថ្មរលំសងត់បាត់បង់ជីវិតនៅលើភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពតកាលពីព្រឹកថ្ងៃទី26ខែកញ្ញាឆ្នាំ2026។តាមការអោយដឹងជាបឋមកម្មកដែលបានស្លាប់ទាំងពីនាក់នោះម្នាក់ឈ្មោះស៊ុមណុបភេទប្រុសអាយុ30ឆ្នាំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់និងម្នាក់ទៀតឈ្មោះសំសុខលីអាយុ34ឆ្នាំនៅភូមិដំណាក់ត្រាចឃុំកណ្ដោលស្រុកទឹកឈូ។ទាក់ទង់ករណីខាងលើអ្នកយកព័ត៌មានបានទូរស្ទ័ទៅលោកសេងសុគន្ធចាត់អធិការនគរបាលស្រុកដងទង់ដើម្បីលំអិតក្នុងសាច់រឿងមនុស្សស្លាប់ទាំងពីរនាក់នេះតែត្រូវបានលោកអធិការប្រាប់ថាកំពង់ធ្វើការហើយផ្ដាច់ការទាក់ទង់ភ្មាម។គេបាននៅចាំថាប៉ុន្មានឆ្នាំមុននេះមានកម្មករចំនួន2នាក់ដែរដែលបាត់បង់ជីវិតដោយសាតែផ្ទាំងថ្មភ្នំល្អាងបានបាក់រលំសង្កត់ហើយក៍ចាត់ទុកថាសុទ្ធតែជាគ្រោះអកុសល់ចំនួន2លើកធ្វើអោយបាត់បង់ជីវិតមនុស្ស4នាក់ទាំងមុនទាំងក្រោយ។