
ខេត្តកែប-នៅណ្រឹកថ្ងៃទី30ខែកញាឆ្នាំ2026នេះមានម្ចាស់ដីនៅរាជធានីភ្នំពេញមិនបានបង្ហាញមុខទេតែជួលអោយកម្មកជាច្រើននាក់ធ្វើសំណង់រឹងមួយកន្លែងនៅជាប់និងផ្លូវកៅស៊ូតាមបណ្ដោយឆ្នេរសមុទ្រចំណុចត្រង់ផ្លូវកោងភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប។ការរៀបអិតបន្តលយប្រប់និងរបាំងទប់ស្កាត់ទឹករលកសមុទ្រនោះគេមិនទាន់ដឹងថាធ្វើសួនច្បារឬក៍ធ្វើកន្លែងអង្គុយកម្សាន្តលក្ខណឯកជននោះទេប៉ុន្តែគេដឹងថាការធ្វើបែបនេះពិតជាធ្វើសំណង់រឹងហើយ។ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះនៅបឹងកញ្ឆែតភូមិអង្កោលបាននិយាយកាលពីព្រឹកមិញថាការរៀបចំបែបនេះគឺធ្វើសំណង់រឹងហើយតែខាងអាជ្ញាធរស្រុកដំណាក់ចង្អើរក៍ដូចខាងមូលដ្ឋានឃុំពុំទាន់ឃើញមកហាមឃាត់ទេ-ហើយបើមិនឃាត់ទេគេមើលឃើញថាពិតជាគំរូដល់អ្នកក្រោយៗទៀតគេធ្វើបានដូចគ្នា។ហើយម៉្យាងទៀតការបោះបោះបង្កោលកំណត់ព្រំដីឆ្នេរសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋគឺបានចប់សប់ហើយដែរនៅតែម្នាក់ៗមើលមិនឃើញ។នៅព្រឹកថ្ងៃទី30ខែកញ្ញាឆ្នាំ2026នេះភ្នាក់ងារខាងកោះសន្តិភាពបានទៅសួរនាំអាជ្ញាធរមូលដ្ឋានឃុំអង្កោលដែរតែលោកមេឃុំមីវុធជាប់ជូនប្រពន្ធទៅពេទ្យនៅលលោកជំទប់1។លោកជំទប់1ស្រពិចស្រពិលមិននៅកន្លែងណា។លោកជំទប់1និយាយថាខាងមន្ត្រីស្រុកចុះជាប់នៅឆ្នេរអង្កោលនោះដែរតែមិនដឹងយ៉ាងម៉េច។






























