សកម្មភាពចូលរួមរំលែកមរណទុក្ខ និងសួរសុខទុក្ខកងទ័ព

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណបក្សឃុំ និងគណៈកម្មាធិការគណបក្សឃុំត្រពាំងក្រសាំង បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង ទៅចូលបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ឈ្មោះ អ៊ុក រន ភេទស្រី អាយុ ៦០ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិបឹងពញាគុក។
ក្នុងឱកាសនោះ អំណោយ និងថវិកាចូលរួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី៖ ថវិកា ១០០,០០០ រៀល និងអង្ករ ៥០ គីឡូក្រាម។
លោកស្រី ម៉ែន សយ ក្រុមការងារស្រុកចុះជួយឃុំ និងជាប្រធានក្រុមការងារចុះជួយភូមិបឹងពញាគុក៖ ៥០,០០០ រៀល។
មូលនិធិគណបក្សឃុំ៖ ១០០,០០០ រៀល។
លោកមេឃុំ និងលោក លោកស្រី គណបក្សឃុំ៖ ១៦០,០០០ រៀល រួមមាន៖
លោក មែ ឈឿន៖ ១០,០០០ រៀល
លោក សាន់ ទូច៖ ២០,០០០ រៀល
លោកស្រី ប៉េង សារឿន៖ ១០,០០០ រៀល
លោក ហ៊ឹម សំអុល៖ ១០,០០០ រៀល
លោកស្រី ប៊ូ សំអឿន៖ ១០,០០០ រៀល
លោក ភី ប៊ុនសៀន៖ ២០,០០០ រៀល
លោក សេន សុភាព៖ ២០,០០០ រៀល
លោក រស់ ធី៖ ២០,០០០ រៀល
លោក ឆេង ចំរើន៖ ១០,០០០ រៀល
លោក រស់ សារឿន៖ ១០,០០០ រៀល
លោក ចាន់ ស៊ីថាច៖ ១០,០០០ រៀល
លោក អ៊ឹម ប្រុស៖ ១០,០០០ រៀល
សរុបថវិកា៖ ៤១០,០០០ រៀល និងអង្ករ ៥០ គីឡូក្រាម។
បន្ទាប់មក ក្រុមការងារបានបន្តចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងនៅតំបន់តាក្របី ខេត្តឧត្តរមានជ័យ ដែលមានឈ្មោះ យ៉ែម វុត្ថា ស្ថិតនៅភូមិត្រពាំងព្រិច។ ក្នុងឱកាសនោះ ក្រុមការងារបាននាំយកសារផ្តាំផ្ញើ និងការសួរសុខទុក្ខពីលោកជំទាវ រស់ សុភារ៉ាវី ជូនដល់កងទ័ព ព្រមទាំងផ្តល់ការលើកទឹកចិត្តចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។
សម្រាប់ការចូលរួមឧបត្ថម្ភក្នុងឱកាសនេះ រួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី៖ ១០០,០០០ រៀល
រដ្ឋបាលឃុំត្រពាំងក្រសាំង៖ ១០០,០០០ រៀល
លោក ភី ប៊ុនសៀន៖ ៣០,០០០ រៀល
សរុបថវិកា៖ ២៣០,០០០ រៀល។