លិខិតជូនពរក្នុងឱកាសប្រកបដោយបីតិសោមនស្ស រីករាយ និងជាមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំធេងរបស់ខ្មែរថ្នាក់ដឹកនាំ និងសហការីទាំងអស់ នៃ អង្គភាពគេហទំព័រសារព័ត៌មាន នីណា ញូស៍ (Nina News)

សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ បវរមហាប្រសើរជូនចំពោះ
                 អ្នកស្រី ផាត់ គន្ធា
អាជីវករលក់ដូរនៅក្នុងផ្សារកំពង់ត្រាច ខេត្តកំពត សូមអានុភាពនៃគុណព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងតេជះបារមីនៃបុណ្យកុសល ផលទានដែលបានសាង និងបារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ការពារ និងប្រោសព្រំសិរីសួស្តី ជ័យមង្គល វិបុលសុខជូនចំពោះ អ្នកស្រី ផាត់ គន្ធា និងគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជូនពរ អ្នកស្រី ផាត់ គន្ធា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចបានរាល់បំណងប្រាថ្នា និងទទួលជោគជ័យគ្រប់ភារកិច្ច។ សូមឱ្យអាជីវកម្មជួញដូរនៅក្នុងផ្សារកំពង់ត្រាច កាន់តែមានភាពចម្រើនលូតលាស់ លក់ដាច់ហូរហែ មានអតិថិជនគាំទ្រច្រើនកុះករ និងទទួលបានប្រាក់ចំណេញកើនឡើងជាលំដាប់។
សូម អ្នកស្រី ផាត់ គន្ធា និងក្រុមគ្រួសារ ទទួលបាននូវភាពសប្បាយរីករាយ សុភមង្គល និងការធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕