
សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរជ័យយ៉ាងបវរមហាប្រសើរជូនចំពោះ លោកស្រី ឈុន ដារី អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មការអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រុងព្រះសីហនុ
សូមអានុភាពនៃគុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងតេជះបារមីនៃបុណ្យកុសល ផលទានដែលបានសាង ជួយបីបាច់ថែរក្សា និងប្រោសព្រំសិរីសួស្តី ជ័យមង្គល វិបុលសុខជូនចំពោះ លោកស្រី ឈុន ដារី និងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជូនពរ លោកស្រី ឈុន ដារី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាញាណឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច។ សូមឱ្យការដឹកនាំអភិវឌ្ឍន៍ក្នុងជួររដ្ឋបាលក្រុងព្រះសីហនុ និងសកម្មភាពសង្គមក្នុងជួរអនុសាខាសមាគមនារីក្រុង កាន់តែទទួលបាននូវលទ្ធផលត្រចះត្រចង់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្រ្តី និងចូលរួមចំណែកស្ដារ-អភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើនជាលំដាប់។
សូម លោកស្រី ឈុន ដារី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងទទួលបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាព ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ៕




























