
សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ បវរមហាប្រសើរជូនចំពោះ អ្នកស្រី គីម ជូ អាជីវករលក់ដូរផលជលផលសមុទ្រ នៅកំពង់ផែ ៥២ ក្នុងតំបន់ទំនប់រលក ព្រមទាំងស្វាមី កូនប្រុសស្រី និងក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានុភាពនៃគុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងតេជះបារមីនៃបុណ្យកុសល ផលទានដែលបានសាង និងបារមីថែរក្សាទឹកដីសមុទ្រ សូមជួយបីបាច់ថែរក្សា ការពារ និងប្រោសព្រំសិរីសួស្តី ជ័យមង្គល វិបុលសុខជូនចំពោះ អ្នកស្រី គីម ជូ ស្វាមី ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជូនពរ អ្នកស្រី គីម ជូ និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសម្រេចបានរាល់បំណងប្រាថ្នា។ សូមឱ្យមុខរបរអាជីវកម្មលក់ដូរផលជលផលសមុទ្រនៅកំពង់ផែ ៥២ តំបន់ទំនប់រលក ឲ្យកាន់តែរីកចម្រើនលូតលាស់ រកស៊ីទទួលទានមានបានជំនួញជួញប្រែ កាក់កបលក់ដាច់ហូរហែ មានអតិថិជនគាំទ្រច្រើនកុះករ និងទទួលបានប្រាក់ចំណេញកើនឡើងជាលំដាប់។
សូម អ្នកស្រី គីម ជូ និងស្វាមី ព្រមទាំងកូនប្រុសស្រី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល ព្រមទាំងទទួលបាននូវភាពសប្បាយរីករាយ និងការធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ៕



























