
នៅក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស និងសិរីសួស្តីជ័យមង្គល នៃពិធីបុណ្យភ្ជំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ និងជាមហាកុសលដ៏ថ្លៃថ្លារបស់ព្រះពុទ្ធសាសនាខ្មែរយើងនេះ តាងនាមថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃ គេហទំព័រសារព័ត៌មាន នីណា ញូស៍ (Nina News) យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរព កោតសរសើរ និងស្ទូកស្ទើរសេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី វ៉ាន់ ស្រីពៅ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈជានិមិត្តរូបនៃក្តីមេត្តា ក្នុងការមើលថែទាំសុខភាព និងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌល សុខភាពឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង នាពេលកន្លងមក។
នាឱកាសដ៏សិរីមង្គលនេះ យើងខ្ញុំសូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ និងបព្ចូនសព្ទសាធុការពរ មហាប្រសើរជូន លោកស្រី វ៉ាន់ ស្រីពៅ ព្រមទាំងកូនប្រុស-ស្រី និងក្រុមគ្រួសារទាំងមូល។
សូមអានុភាពនៃកុសលផលបុណ្យ ដែលលោកស្រី និងក្រុមគ្រួសារ បានខិតខំសាង ព្រមទាំងបុណ្យកុសលកើតចេញពីអំពើល្អក្នុងការជួយសង្គ្រោះ និងមើលថែអ្នកជំងឺ ជួយសម្រេចផលជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងសុំឱ្យ លោកស្រី វ៉ាន់ ស្រីពៅ ព្រមទាំងកូនប្រុស-ស្រី និងក្រុមគ្រួសារ៖
ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ភាពត្រជាក់ត្រជុំ និងមានសុខភាពល្អបរិបូរណ៍ មានកម្លាំងពលំមាំមួន និងទទួលជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ព្រមទាំងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពគេហទំព័រសារព័ត៌មាន នីណា ញូស៍ (Nina News)




























