គណបក្ស «កម្ពុជារុងរឿង» បញ្ជូនសមាសភាព ៥ រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦

រាជធានីភ្នំពេញ៖ តបតាមការណែនាំ និងការសម្រេចរបស់ឯកឧត្តមប្រធាន និងអនុប្រធាននៃគណបក្ស «កម្ពុជារុងរឿង» នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ គណបក្សបានចាត់តាំងតំណាង និងសមាជិក-សមាជិកាចំនួន ៥ រូប ដឹកនាំដោយ លោក សុវណ្ណា វជីរាវរុណយុទ្ធ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅឯទីស្តីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែមដល់តំណាងគណបក្សនយោបាយ លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះឱ្យមានភាពត្រឹមត្រូវ ងាយស្រួល និងទាន់ពេលវេលា ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៧ ខាងមុខ។
ការចូលរួមរបស់ប្រតិភូគណបក្ស «កម្ពុជារុងរឿង» នាពេលនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្ស ក្នុងការអនុវត្តតាមនីតិវិធីនៃការបោះឆ្នោត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.ប ដើម្បីធានាឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងស្របតាមច្បាប់ជាធរមាន៕ អត្ថបទដោយ លោក ជំទាវ ទៀង ឆវីវត្តី