
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជូនលោកបណ្ឌិត ញិល រដ្ឋា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានឋានៈស្មើនឹងរដ្ឋមន្ត្រី។
ការតែងតាំងនេះ ធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់យោបល់ និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។






























