(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលមានទំនាក់ទំនងជាមួយក្រុមអង្គការឧក្រិដ្ឋកម្មឆ្លងដែន (TCO) ព្រីនស៍គ្រុប (Prince Group) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ វិធានការនេះត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ការដាក់ទណ្ឌកម្មនេះ គឺជាការបន្តពីវិធានការស្រដៀងគ្នាកាលពីខែតុលា ឆ្នាំ២០២៥ និងខែមិថុនា ឆ្នាំ២០២៦ ដែលបានផ្តោតលើថ្នាក់ដឹកនាំរបស់អង្គការនេះ ក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកសម្របសម្រួលប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ព្រីនស៍គ្រុប ត្រូវបានគេដឹងថាបានកំណត់គោលដៅលើជនរងគ្រោះនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក តាមរយៈគម្រោងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ស្មុគស្មាញ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។
សកម្មភាពឆបោកទាំងនេះជាច្រើន ត្រូវបានប្រព្រឹត្តឡើងពីទីតាំងបរិវេណធំៗ ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដាក់ទណ្ឌកម្មថ្មីនេះ ផ្តោតជាសំខាន់លើបុគ្គល និងក្រុមហ៊ុនដែលនៅតែបន្តផ្តល់ការគាំទ្រជាសម្ភារៈ និងធនធានសំខាន់ៗដល់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប។
Cambodian Entities listed:
1. Asian Welfare Lotteries Co., Ltd.
2. CB General Insurance PLC.
3. Cambodian Resource Energy Development Co., Ltd.
4. Cambodian Unite Wei Ye Investment Co.
5. DT Zhi Zao, Co., Ltd.
6. First Aquatic Industrial Co., Ltd.
7. Mo Net Beauty Co., Ltd.
8. Prince International Airlines Co., Ltd.
9. Richeng Property Developer Co., Ltd.
10. Tian Xu International Technology Plc.
11. ZHX Printing Equipment Cambodia Co.
British Virgin Islands (BVI) Holding Companies
1. Victory Flora Limited
2. Win Applause Limited
3. Celestial Drive Limited
4. Sino Sagacious Limited
Regional International Entities & Facilitators
1. Chen Hua Holdings Pte Ltd (Singapore)
2. Meritwise Group Public Ltd (Mauritius)
3. Greenmeadows Properties Sdn Bhd (Malaysia)
4. Greenbay Multi Media
(Note: The full list of all 41 shell companies, real estate holdings, and subsidiary entities designated under Executive Order 13581 is maintained on the official U.S. Department of the Treasury OFAC Specially Designated Nationals and Blocked Persons [SDN] list).






























