ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រ ជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបា លក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលា ខេត្ត។
ឯកឧត្តម គួច ចំរើន មានប្រសាសន៏ថា ក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ ខាង មុខ។ ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុន ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ត្រូវធ្វើការសំអាតខ្សែផ្លូវដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន ព្រមទាំងបានសំណូ មពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុម ហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។
សូមបញ្ជាក់ថាក្រុមហ៊ុនទាំង០៣ ដែលទទួលអ៊ុតបេទីម រួមមាន÷
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន០៥ខ្សែ
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន១២ខ្សែ
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលបានផ្លូវចំនួន ១៧ខ្សែ៕




ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
































