រដ្ឋសភាបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីពិនិត្យនិងតាមដានពីការអនុវត្តច្បាប់ដែលរដ្ឋសភាព្រឹទ្ធសភាបានអនុម័ត

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរ ញ្ញវត្ថុធនា គារ និងសវនកម្ម នៃរដ្ឋសភាបានដឹក នាំសហ ការីក្នុងគណៈកម្មការនិង ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធសវនកម្មជាតិដោ យមានការចូលរួមពី ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯ កឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបា លខេត្ត ឯកឧត្ដម ឈាន ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុ ករបស់គណៈកម្មការ នៅក្នុងសាលប្រជុំសា លាខេត្តស្ទឹងត្រែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធា នគណៈកម្មការទី២ នៃរដ្ឋសភា បានមានប្រ សាសន៍ថា ដំណើរបេសកកម្មរបស់ គណៈក ម្មការមកខេត្តស្ទឹងត្រែង នាពេលនេះ គឺដើម្បីធ្វើការត្រួតពិនិត្យនិងតាមដាន ពីការអនុវត្តច្បា ប់ទាំងឡាយដែលរដ្ឋសភា ព្រឹទ្ធសភា បានអនុ ម័តរួចនាពេលកន្លងមក ថាតើ មានប្រសិទ្ធភា ពប៉ុណ្ណា ជួបបញ្ហាប្រឈមអ្វីខ្លះ និងស្វែងយ ល់អំពីផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដា លមកពីជំជឺកូវីដ-COViD-១៩ ដើម្បីធ្វើរបាយការណ៍ជូនស ម្ដេចប្រធានរដ្ឋសភាបានជ្រាប។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិ បាលខេត្តបានមានប្រសាសន៍ជម្រាបជូនគ ណៈកម្មការរដ្ឋសភា ពីភូមិសាស្ត្រ ទីតាំងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ស្ទឹងត្រែង ទៅតាមវិស័យនីមួយៗ និង លើកឡើងពីបញ្ហាប្រឈមទាំងឡាយជូនគណៈកម្មការរដ្ឋសភាជួយធ្វើអ ន្តរាគមន៍ដោះស្រាយ។

ក្រោយពីស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តដែលបាន អនុវត្តកន្លងមក។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្តស្ទឹង ត្រែងត្រូវអនុវត្តបន្តឲ្យ ខាងតែបាននូវអនុសា សន៍សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្តូរផ្តាច់ក្នុងការ រក្សាការពារសុខ សន្តិភាព ឯករាជ្យភាពអ ធិបតេយ្យភាព និងបូរណភាពដែនដី រក្សាឲ្យ បានសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សារបានស្ថិរភាព នយោបាយ និងរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងលើកស្ទួយសិទ្ធិសេរីភាពគ្រ ប់បែបយ៉ាងជូនប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តមប្រធានបានស្នើឲ្យរដ្ឋបាលខេត្ត និងប្រតិបត្តិករក្នុងវិស័យសេដ្ឋកិច្ច អនុវត្តឲ្យបានខ្ជាប់ខ្ជួន ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រង និងការប្រមូលចំណូល និងការចំណាយឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោ យសារតែជំងឺCOViD-19 ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន តែទោះបីជាយ៉ាង ណាក៏ដោយស្នើរដ្ឋបាលខេត្តរក្សាលំនឹងជីវភា ពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកម្រិតអប្បប រិមា។

បច្ចប្បន្ននេះខេត្តត្រូវជំរុញការដាំដំណាំការចិ ញ្ចឹមសត្វ ចិញ្ចឹមត្រី ជាដើម ដែលជាសក្តានុពលសេដ្ឋកិច្ច និងសន្តិសុខស្បៀងផង ជាពិ សេសនៅពេលពិភពលោក ក៏ដូចប្រទេសកម្ពុ ជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ -COViD-19 ៕