ភ្នំពេញ៖ ទូរកុងតឺន័រ ដឹកខោអាវជជុះក្បាលគីប ត្រូវបានអគ្គីភ័យឆាប់ឆេះរងការខូចខាតអស់មួយចំនួនធំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃអាទិត្យទី៣១ ខែមករាឆ្នាំ២០២១ត្រង់ចំណុចផ្លូវ២៩០កែងនឹងផ្លូវ ២០៥នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកុងតឺន័រក្បាលពណ៌បៃតង ពាក់ស្លាក លេខតាកែវ3A.1016បានបើកមកឈប់នៅមុខផ្ទះកន្លែងកើតហេតុខាងលើហើយក៏បើក ទូរកុងតឺន័រ ដើម្បីទំលាក់ខោអាវជជុះក្បាលគីប ចេញ ខណៈកម្មករកំពុងតែទំលាក់ខោអាវក្បាលគីប ក្នុងទូរកុងតឺន័រ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅខាងក្នុងទូរកុងតឺន័រធ្វើឲ្យកម្មកររត់ចុះចែកជើងគ្នា និងតៃកុងរថយន្តកុងតឺន័រ បានដោះក្បាលរថយន្តបើកចេញកំឲ្យភ្លើងឆាបឆេះដល់ទាន់។
ក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ធ្វើការបាញ់ពន្លត់។រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ២គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ៤ជើងទើបរលត់ទៅវិញនៅវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែកុម្ភះ ឆ្នាំ២០២១ ការខូចខាតគឺឆេះខោអាវអស់មួយចំនួនធំ ចំពោះមូលហេតុ ។
បើតាមសម្ដីម្ចាស់ទំនិញបាន ប្រាប់ឲ្យដឹងថាទូរកុងតឺន័រកាលពីថ្ងៃទី ២៩ម៉ោង១២និង៤០នាទីរំលងអធ្រាត្រនោះ ដែលឆាបឆេះឃ្លាំងស្តុកទំនិញ នៅផ្លូវ៣៥៨ ពេលនោះទូរកុងតឺន័រនេះគឺដាក់មុខឃ្លាំងដែលឆេះយ៉ាងសន្ធោសន្ធៅនោះក៏បើកយកចេញយកទៅរក្សាទុកនៅដីឡូត៍ខាងវាលស្បូវបានរយៈពេល ៣ថ្ងៃ ទើបយកចេញពីវាស្បូវមកដាក់ នៅកន្លែងកើតហេតុខាងលើនេះដើម្បីទម្លាក់ខោអាវចេញពីទូរកុងតឺន័រ ទំនងហប់និងក្តៅជាហេតុធ្វើឲ្យឆេះតិចៗរហូតដល់ថ្ងៃកើតហេតុទើបមានអណ្តាតភ្លើងឆាបឆេះបែបនេះទៅ វិញក្នុងហេតុការណ៍នេះមិនឆេះរាលដាលដល់ទ្រព្យសម្បត្តិអ្នកដទៃឬក៏រងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

































