ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន៦៤នាក់ថ្មីទៀត ខណៈអ្នកជំងឺ១១នាក់ជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងមានអ្នកជំងឺចំនួន ៥៧៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី 10 ខែមីនាឆ្នាំ 2021 នេះក្រសួងសុខាភិបាលបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ថ្មីទៀត ដោយឡែកមានអ្នកជំងឺចំនួន ១១នាក់បានជាសះស្បើយ ។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ៖