ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះថា ការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨នាក់ ក្នុងនោះ ៥៧នាក់ជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង១នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន ១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៩៥០នាក់ ស្លាប់៣នាក់ និងអ្នកជំងឺចំនួន៧៣៥នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

































