សេចក្តីកែតម្រូវ ៖ ថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានតែ៤៨នាក់ប៉ុណ្ណោះ មិនមែន ៥៨នាក់ទេ

ភ្នំពេញ ៖ រដ្ឋបាលក្រសួងសុខាភិបាល បានប្រកាសកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងទើបប្រកាសនៅថ្ងៃទី២១ ខែមីនានេះ គឺត្រឹមតែ ៤៨នាក់ប៉ុណ្ណោះ មិនមែន ៥៨នាក់ទេ ដោយសារបញ្ហាកំហុសបច្ចេកទេសស្ទួនលេខ។

នៅក្នុងសេចក្តីកែតម្រូវ បានពន្យល់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងប្រកាសនៅព្រឹកនេះ តាមពិតមិនមែនចំនួន៥៨នាក់នោះទេ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ព្រោះតែបញ្ហាកំហុសបច្ចេកទេស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងសុខាភិបាលនឹងកែតម្រូវសេចក្តីប្រកាសព័ត៌មានចាស់ អំពីតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានប្រកាសផ្សព្វផ្សាយនៅព្រឹកមិញ៕