ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមីនា នេះ បានចេញអនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្លាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥។
គួររំឭកថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន តែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចំនួន ៥ម៉ឺនរៀល ដែលមួយលើកៗ ត្រូវចំណាយថវិកាប្រហែល ៧លានដុល្លារអាមេរិក៕
































