(ភ្នំពេញ)៖ ដោយមានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ក្នុងសហគមន៍ បាននាំមកនូវបញ្ហាប្រឈមថ្មី ដោយសារការចម្លងមេរោគល្បឿនលឿន បង្កភាពធ្ងន់ធ្ងរ ដល់អ្នកជំងឺ អាចបណ្តាលឱ្យអត្រាស្លាប់ខ្ពស់ជាង ប្រភេទមេរោគកូវីដ១៩ ផ្សេងៗទៀត និងបន្ថយប្រសិទ្ធិភាព នៃវ៉ាក់សាំង ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញផែនការសកម្មភាព សម្រាប់អនុវត្តគោល នយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងមេរោគកូវីដ១៩។
នេះបើយោងតាមប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ផែនការសកម្មភាពអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងសុខាភិបាល នៅខាងក្រោមនេះ៖

































