Facebook គ្រោងសាកល្បងឱ្យ Creator អាចស្វែងរកប្រាក់ចំណូលតាមរយៈ Group


 (អាមេរិក)៖  យោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ បញ្ជាក់ថា ក្រុមហ៊ុន Meta បានប្រកាសឱ្យដឹងថា ខ្លួនមានគ្រោងនឹងសាកល្បងនូវវិធី សាស្ត្រថ្មី មួយដើម្បីឱ្យ Creator អាចរកប្រាក់ ចំណូល បានតាមរយៈការ subscribe ដើម្បីទទួល បានមាតិកា ឬសំណួរចម្លើយៗផ្សេងនៅលើបណ្ដាញសង្គម Facebook។ បណ្ដាញសង្គម Facebook ថ្មីៗនេះត្រូវបានគេមើលឃើញថា បាននិងកំពុងតែព្យាយាមអូសទាញ Creator ឬអ្នក បង្កើតមាតិកាឯកសារ ដែលមានអ្នកគាំទ្រច្រើន ឱ្យបង្កើតជាសមាគមន៍នៅលើបណ្ដាញសង្គមរបស់ ខ្លួន ដើម្បីអាចបង្កើតជាឱកាសក្នុងការស្វែងរកប្រាក់ចំណូល ខណៈដែល Facebook បានត្រៀមនូវ វិធីសាស្ត្រក្នុងការបង់ប្រាក់ និង Tool ល្អៗជាច្រើនសម្រាប់ឱ្យ Creator និង Fan អាចធ្វើការភ្ជាប់ ទំនាក់ទំនងនឹងគ្នាបាន ហើយអាចធ្វើការផ្ទេរប្រាក់បានថែមទៀតផង។

លោក Mark Zuckerberg នាយកប្រតិបត្តិ Facbeook បានថ្លែងឱ្យដឹងកាលពីថ្មីៗនេះថា Creator ទាំងអស់នឹងអាចបង្កើតតំណភ្ជាប់ ណាមួយសម្រាប់ជាវិធីសាស្ត្របង់ប្រាក់បាន។ មានន័យថា ការទូ ទាត់ប្រាក់នឹងមិនធ្វើឡើងក្រោមការត្រួតពិនិត្យរបស់ Facebook ឡើយ ពោលគឺ Creator និងអ្នក subscribe អាចធ្វើការជាមួយគ្នាបានដោយផ្ទាល់។

វិធីសាស្ត្រសម្រាប់បង្កើតប្រាក់ចំណូលសម្រាប់ Creator ដែល Facebook គ្រោងនឹងដាក់ឱ្យប្រើនេះ គឺជាមុខងារ Groups product ប៉ុន្តែ នៅមិនទាន់មានព័ត៌មានលម្អិតអំពីមុខងារមួយនេះឡើយ គ្រាន់តែដឹងថា Group administrators គឺអាចកំណត់មុខងារសម្រាប់ការបង់ប្រាក់ ឬឥតគិតថ្លៃ សម្រាប់ subscribe បាន ហើយ Group ទាំងនោះអាចស្វែងរកប្រាក់ចំណូលបានលុះត្រាតែមិន ជាប់បំរាមរបស់ Facebook។

មុខងារថ្មីនេះអាចនឹងត្រូវធ្វើការសាកល្បងនៅឆ្នាំក្រោយ ហើយបើសិនជាជោគជ័យនោះ Facebook នឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ តែម្ដង ផងដែរ ប៉ុន្តែអាចនៅតាមបណ្ដាលប្រទេសមួយចំនួនសិន ពោលគឺមិនដាក់ឱ្យប្រើប្រាស់ជាសកលឡើយ សម្រាប់ដំណាក់កាលដំបូង៕