(ត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ បាន បន្តចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំ សាខាគណបក្សភូមិ មកពីឃុំ សេដា និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះសំណាលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នោះ លោកបានសម្តែងនូវការកោតសរ សើរ និងលើកទឹកចិត្តដល់សកម្មជនគណបក្សប្រជាជនឃុំ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ ដែលបាន មកពីការខិតខំអស់ពីកំលាំងកាយចិត្តលើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន ហើយបន្តជឿជាក់ និងភាពស្មោះត្រង់បោះឆ្នោតជូនបក្ស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តម ក៏បានលើកឡើងអំពីភាពចាំបាច់នៃអ្នកអង្កេតការដែលតម្រូវឱ្យមានការរៀនសូត្រ ដើម្បី ពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវច្បាស់លាស់ និងទាន់ពេលវេលា។ ចំពោះសកម្មជនបក្សត្រូវជួយពិនិត្យសម្របសម្រួល និងព្យាយាមសម្រួលដល់សមាជិកឱ្យមានលទ្ធ ភាពទៅបោះឆ្នោតបានគ្រប់គ្នា។ លើសពីនេះទៀត សកម្មជនបក្សត្រូវចូលរួមឃោសនានៅតាម ភូមិឃុំរបស់ខ្លួន នៅថ្ងៃទី១៦ និង១៩ខាងមុខ ក្នុងយុទ្ធនាការឃោសនាឱ្យបានល្អបំផុត និងត្រូវវាយ តម្លៃរកកម្លាំងពិតដែលស្មោះត្រង់បោះឆ្នោតជូនបក្ស និងអ្នកដែលមិនច្បាស់លាស់។ រីឯការពង្រីក គឺគណបក្សបើកទូលាយចំពោះអ្នកដែលចង់ចូលរួមជីវភាពជាមួយបក្ស ដោយត្រូវមានភាពស្មោះ ត្រង់ និងអត្តចរិតល្អ។

បើតាមឯកឧត្តម ឌិត ទីណា សមាជិកគណបក្សគឺមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមយកជ័យជម្នះជូនគណបក្ស ឈ្នះឱ្យខ្លាំង ឈ្នះឱ្យស្អាត និងឈ្នះឱ្យដាច់។ ដើម្បីសម្រេចលទ្ធផលនេះ សកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់ គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញឱ្យសមាជិកទៅបោះឆ្នោតដោយយកគោលការណ៍ចង្អុល ដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។
សូមជម្រាបជូនថា គណបក្សឃុំនាងទើតមាន៥សាខាបក្សភូមិ ដែលមានប្រជាជនសរុប ៤.៦២៦ នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ២.៨០៥នាក់ ហើយសមាជិក បក្សមានចំនួន ២.២០៨នាក់។ រីឯគណបក្សឃុំសេដាមាន ២៤សាខាបក្សភូមិ ដែលមានប្រជាជន សរុប ១៩.៣១១នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ១០.៣៦៩ នាក់ ហើយសមាជិកបក្សមានចំនួន ៧.៦៦៣នាក់៕
































