
(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរដែលត្រូវហោះចាកចេញ នៅទូទាំងប្រទេស នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីមានបញ្ហាគាំងប្រព័ន្ធទំនាក់ទំនងដោយបង្កការរំខានដល់មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយការផ្អាកការហោះហើររបៀបនេះធ្វើឡើងជាលើកដំបូងបំផុតចាប់តាំងពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមសេវាតាមដានជើងហោះហើរ FlightAware ការផ្អាកជើងហោះដែលត្រូវហោះចេញពីសហរដ្ឋអាមេរិកបានបង្កចលាចលដល់អាកាសយានដ្ឋានជាច្រើន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះច្រើនជាង១០០០ និងពន្យារពេលជើងហោះជិត ១០០០០។ ចំណែក យន្ដហោះរាប់ពាន់គ្រឿងដែលកំពុងស្ថិតនៅលើអាកាសរួចទៅហើយនោះត្រូវបានអនុញ្ញាតឱ្យចុះចត ខណៈយន្ដហោះនៅលើដីមិនអាចហោះឡើងបាននោះទេ។
ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានឱ្យដឹងថាមិនមានសញ្ញាបង្ហាញថាបញ្ហាគាំងប្រព័ន្ធទំនាក់ទំនងខាងលើបង្កឡើងដោយការវាយប្រហារសាយប័រនោះទេ ហើយក្រុមអ្នកបច្ចេកទេសក៏កំពុងធ្វើការស៊ើបអង្កេតមួយផងដែរលើហេតុផលអាចទៅរួចជាច្រើន ក្នុងនោះរួមមានទាំងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដំណើរការដោយ AI៕
































