សម្តេចតេជោ ហ៊ុន សែន, ប្រមុខរដ្ឋឡាវ និងវៀតណាម ជួបពិសាអាហារ និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានាព្រឹទ្ធសភាកម្ពុជា លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ និងលោក តូ ឡឹម ប្រមុខរដ្ឋវៀតណាម បានជួបពិសាអាហារពេលព្រឹក និងពិភាក្សាការងាររួមគ្នា ក្នុងឱកាសដែលប្រមុខរដ្ឋឡាវ និងវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។

សូមបញ្ជាក់ ជំនួបពិសាអាហារការងារត្រីភាគី រវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម បានក្លាយទៅជាប្រពៃណីនៃប្រទេសមានព្រំដែនជាប់គ្នាទាំង៣។ រាល់កម្មវិធីទាំងឡាយ ដែលមេដឹកនាំប្រទេសទាំង៣ អញ្ជើញចូលរួមរួមគ្នា គឺតែងតែមានជំនួបដាច់ដោយឡែកបែបនេះ។

ជំនួបនេះ ធ្វើឡើងដើម្បីរឹតចំណងមេត្រី និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងប្រទេសទាំង៣ ជាពិសេសពង្រឹងជំនឿ និងទំនុកចិត្តរវាងគ្នា៕