លោកបណ្ឌិត សូ ណារ៉ូ បង្ហាញលទ្ធផលផ្លែផ្ការបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅប្រទេសហ្វីលីពីន

(ភ្នំពេញ)៖ បន្ទាប់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផលជាផ្លែផ្កាជាច្រើន ដែលសម្ដេចធិបតីទទួលបានពីការចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។