លោក រ៉ី នោរៀ ចាងហ្វាងការផ្សាយគេហទំព័រ នីណា ញូស៍ អញ្ជើញចូលរួមក្នុងពិធីមង្គលការដ៏រីករាយ នៅភោជនីយដ្ឋាន សុវណ្ណអប្សរាថ្មស (ហាង ចែ រី)

ខេត្តកោះកុង៖ក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយក្តីសោមនស្សរីករាយក្រៃលែង លោក រ៉ី នោរៀ ចាងហ្វាងគេហទំព័រសារព័ត៌មាន នីណា ញូស៍ បានអញ្ជើញជាអធិបតី និងជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីជប់លៀងអបអរសាទរពិធីអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មី ដែលប្រារព្ធធ្វើឡើងយ៉ាងសប្បាយរីករាយ នៅឯភោជនីយដ្ឋាន សុវណ្ណអប្សរាថ្មស (ហាង ចែ រី)។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្នាមញញឹម ព្រមទាំងមានការអញ្ជើញចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់កិត្តិយស និងជូនពរជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មី។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក រ៉ី នោរៀ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានផ្ញើជូននូវពាក្យពេចន៍ជូនពរដ៏ថ្លៃថ្លាបំផុត ជូនចំពោះកូនកំលោះ និងកូនក្រមុំ សូមឲ្យស្រឡាញ់គ្នា យោគយល់អធ្យាស្រ័យគ្នា ថែរក្សាគ្រួសារតូចមួយនេះឱ្យប្រកបដោយសុភមង្គល ភាពរុងរឿង និងឆាប់ទទួលបានចំណងដៃកូនប្រុសស្រីបន្តវេន។
បរិយាកាសក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍នៅឯភោជនីយដ្ឋាន សុវណ្ណអប្សរាថ្មស (ហាង ចែ រី) នេះ គឺពោរពេញទៅដោយភាពសប្បាយរីករាយ បទភ្លេងពិរោះៗ និងការអបអរសាទរយ៉ាងគគ្រឹកគគ្រេង ដែលបង្ហាញពីចំណងសាមគ្គីភាព និងមនោសញ្ចេតនារវាងមិត្តភក្តិ បងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកផ្ទាល់៕ដោយ នីណា ញូស៍