រដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃលើកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន មានភាពល្អប្រសើរ ហើយថាចង់ឱ្យអឺរ៉ុបចូលរួមដែរ

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានវាយតម្លៃកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុង Abu Dhabi ថាមានលទ្ធផលល្អប្រសើរ ហើយថាកិច្ចចរចានេះ គួរតែត្រូវបានពង្រីកឱ្យមានការចូលរួមពីសំណាក់ភាគីអឺរ៉ុបផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Rubio គូសបញ្ជាក់ថា «យើងយល់ឃើញថា ទម្រង់កិច្ចចរចាត្រីភាគី រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គួរតែមានការចូលរួមពីដៃគូអឺរ៉ុប ព្រោះពួកគេគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង»។

មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអឺរ៉ុប កំពុងស្ថិតនៅក្នុងទីក្រុង Abu Dhabi ដើម្បីចូលរួមក្នុងកិច្ចចរចា ប៉ុន្តែការពិភាក្សាផ្លូវការនាពេលនេះ មានការចូលរួមតែពីសំណាក់រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែ លោក Rubio បដិសេធថាស្ថានភាពគឺមិនដូច្នោះទេ ដោយលោកបានលើកឡើងពីវត្តមានរបស់ភាគីអឺរ៉ុប នៅទីក្រុង Abu Dhabi ជាមួយការសង្កត់ធ្ងន់ច្រើនដងថា កិច្ចចរចាគួរតែត្រូវបានពង្រីកឱ្យលើសពីទម្រង់ត្រីភាគី៕