លោកស្រី ម៉ាក់ សំណាង ដឹកនាំសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍសាខាខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ ដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាសនៅវត្តភ្នំតូច

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សូមអនុមោទនា ក្នុងពិធីដង្ហែរអង្គកឋិនទាន យ៉ាងអធិកអធម និងពេញដោយសទ្ធាជ្រះថ្លា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ លោកស្រី ម៉ាក់ សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ សាខាខេត្តព្រះសីហនុ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីអារាម ស្ថិតនៅ វត្តភ្នំតូច ក្នុងភូមិបឹងតាព្រហ្ម ក្រុង កំពង់សោម ខេត្តព្រះសីហនុ។

ថ្វាយព្រះពុទ្ធសាសនា និងពង្រឹងសាមគ្គីភាពសង្គម ពិធីដង្ហែអង្គកឋិនទានសាមគ្គីនាឱកាសនោះ មិនត្រឹមតែជាកិច្ចបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីនៃការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ សាសនា និងសីលធម៌សង្គម។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ម៉ាក់ សំណាង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងជាកន្លែងបណ្តុះបណ្តាលសីលធម៌ ចរិយាធម៌ និងការអប់រំផ្លូវចិត្តដល់យុវជន និងសង្គមជាតិទាំងមូល។

តាមប្រសាសន៍របស់លោកស្រី ម៉ាក់ សំណាង បានឱ្យដឹងថា៖ បុណ្យកឋិន គឺជាកាលទានដ៏មានតម្លៃលើសលុបក្នុងព្រះពុទ្ធសាសនា ដែលមានលក្ខណៈពិសេសខុសពីទានទូទៅ ដោយសារកត្តាចំនួន ៥ យ៉ាង រួមមាន៖
១.កំណត់កាលកិច្ច មានកាលកំណត់ច្បាស់លាស់៖ អាចធ្វើបានតែក្នុងរយៈពេល ១ខែគត់ គឺចាប់ពីថ្ងៃចេញវស្សា ១រោច ខអស្សុជ ដល់ថ្ងៃពេញបូណ៌មី ១៥កើត ខាកត្តិក។
២.កំណត់វត្ថុ កឋិនទាន៖ ត្រូវប្រគេនដោយអង្គចីវរណាមួយក្នុងចំណោមត្រៃចីវរទាំងបី។

៣.កំណត់បុគ្គល ព្រះសង្ឃចាំព្រះវស្សា៖មិនអាចប្រគេនចំពោះព្រះសង្ឃទូទៅបានឡើយ គឺត្រូវប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាគ្រប់ត្រីមាសក្នុងវត្តនោះ។

៤. កំណត់អានិសង្ស ទទួលបានអានិសង្ស ៥ យ៉ាង  ព្រះសង្ឃដែលក្រាលគ្រងអង្គកឋិនរួចហើយ នឹងទទួលបាននូវអានិសង្សពិសេសៗក្នុងការបដិបត្តិធម៌វិន័យ។

៥.មានផលានិសង្សខ្ពស់ ជាទានដែលកើតចេញពីសទ្ធាជ្រះថ្លារួមគ្នានៃសហគមន៍ (មហាសាមគ្គី) ដែលជួយទ្រទ្រង់ដល់ព្រះសង្ឃអ្នកបំពេញសមណធម៌ និងជួយជួសជុលទីវត្តអារាមឱ្យមានការរីកចម្រើន។
ការចូលរួមក្នុងអង្គកឋិនទានសាមគ្គីនេះ បានអប់រំយើងឱ្យចេះលះបង់នូវសេចក្តីកំណាញ់ (មច្ឆរិយធម៌) បង្កើតបានជា

លោក ស្រី បានបន្តថា៖ សេចក្តីស្រឡាញ់ សាមគ្គីភាព និងការចែករំលែក ក្នុងចំណោមសមាជិកសហគមន៍ ដោយមិនប្រកាន់វណ្ណៈ ជំនឿ ឬកម្រិតជីវភាពឡើយ។

លោកស្រី ម៉ាក់ សំណាង បានសង្កត់ធ្ងន់ថា៖ ការបន្តរក្សាមរតកវប្បធម៌ និងកសាងផល្លានិសង្ស ដ៏ជ្រះថ្លានោះ ពុទ្ធបរិស័ទចំណុះជើងវត្តភ្នំតូច ស្ថិតក្នុងភូមិបឹងតាព្រហ្ម ក្រុងកំពង់សោម ក៏បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានរួមគ្នាដង្ហែអង្គប្រទាក់ប្រទងស្មារតីព្រះពុទ្ធសាសនា ចូលក្នុងទីអារាម ប្រគេនទៀនធូប ផ្កាភ្ញី វត្ថុទាន និងបច្ច័យដែលប្រមូលបាន ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតាបិតា ញាតិកាទាំងប្រាំសណ្តានដែលបានចែកឋានទៅ ព្រមទាំងសូមបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរដល់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលក្រោមម្លប់នៃសន្តិភាព៕ដោយ នីណា ញូស៍