(កៀវ)៖ ដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនបានបំផ្លាញផ្នែកកណ្ដាលនៃស្ពានរបស់រុស្ស៉ីតភ្ជាប់ទៅកាន់តំបន់គ្រីមៀ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលនេះជាការបង្កការខាតបង់យោធា និងនិមិត្តរូបចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉ា្លឌីមៀ ពូទីន ២ថ្ងៃនៅមុនរូបលោកត្រូវជួបមេដឹកនាំចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វីដេអូ និងរូបភាពត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ពូទីន និងត្រូវបានផ្ទៀងផ្ទាត់ដោយ Reuters បានបង្ហាញផ្នែកដ៏សំខាន់មួយនៅចំកណ្ដាលស្ពានបានបាក់ធ្លាក់ចូលក្នុងសមុទ្រដោយបន្សល់ទុកប្រហោងដ៏ធំមួយ បន្ទាប់ពីការវាយប្រហារប៉ុន្មានថ្ងៃជាប់គ្នាៗរបស់អ៊ុយក្រែន។ ក្នុងសុន្ទរកថាដាច់ដោយឡែកមួយ លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានទាំងស្ពានរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ដូច្នេះអ៊ុយក្រែនក៏នឹងសងសឹកវិញដូចគ្នានេះដែរ។
តាមលោក ហ្សេលេនស្គី ការវាយប្រហារលើស្ពានគ្រីមៀត្រូវបានធ្វើឡើងដោយសេវាសន្តិសុខ និងកងកម្លាំងគ្រប់ផ្នែកទាំងអស់របស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ស្ពានគ្រីមៀដែលមានប្រវែង ១៩គីឡូម៉ែត្រគឺគម្រោងដ៏ធំមួយដែលត្រូវបានសម្ពោធដោយលោកប្រធានាធិបតី ពូទីន ក្នុងឆ្នាំ២០១៨ ហើយជានិមិត្តរូបមួយនៃការភ្ជាប់ទឹកដីរុស្ស៉ី ជាមួយតំបន់គ្រីមៀដែលមូស្គូបានក្រសោបយកកាលពីឆ្នាំ២០១៤។ ការវាយប្រហាររបស់អ៊ុយក្រែនផងដែរធ្វើឡើងមុនពេលលោក ពូទីន ត្រូវចូលរួមកិច្ចប្រជុំត្រីភាគីជាលើកដំបូងជាមួយលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងទីក្រុង Shenzhen នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕































