លោក ឌិត ទីណា ជួបសំណេះសំណាលជាមួយប្រជាកសិករ និងមន្ត្រីកសិកម្មឃុំ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេសរបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕