
កំពង់ធំះ នាពេលថ្មីៗនេះកម្លាំងទីបញ្ជាការស្រាលបានចុះត្រួតពិនិត្យនិងបង្ក្រាប បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាបហាក់បីដូចជាភ្លៀងរលឹមដើម្បីទប់ស្កាត់នៅការប្រកបមុខរបរនេសាទដោយខុសទៅហ្នឹងលក្ខណៈច្បាប់ និង ខុសទីតាំងក្នុងដែនកំណត់ដែលច្បាប់ជលផលបានអនុញ្ញាតឲ្យប្រកបមុខរបរនេសាទ។
កិច្ចប្រតិបត្តិការចុះបង្ក្រាបរាល់បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបនេះ ក្រោមកិច្ចដឹកនាំរបស់លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំក្នុង(យុទ្ធភូមិភាគទី 4) ។
ជាលទ្ធផលជាក់ស្តែងក្នុងការចុះពិនិត្យនិង បង្ក្រាបរាល់បទល្មើសនេសាទផ្សេងៗកម្លាំងចម្រុះនៃទីបញ្ជាការស្រាលចាប់បង្ក្រាបបាន។
១.ការប្រកបមុខរបរនេសាទដោយប្រើឧបករណ៍ឈ្នាងអូសលាសដោយកម្លាំងម៉ាស៊ីនហួសដែនកំណត់ដែលច្បាប់ជលផលបានអនុញ្ញាតហើយ។
២.បាឡាស្មាច់ចំនួន 5 គ្រឿងភ្ជាប់ដោយម៉ាស៊ីនចំនួន 5 គ្រឿងឈ្នាងអូសលៀសចំនួន 4 គ្រឿងកញ្ច្រែងរែងលៀសចំនួន 4 គ្រឿងកាណូតបាឡាស្មាច់មួយគ្រឿងសម្រាប់ផ្ទុកលៀស និងលៀសចំនួន 4,500 គីឡូក្រាមត្រូវបានចាក់ចូលទៅក្នុងទឹកទន្លេសាបវិញ។
ដាច់ដោយឡែកចំនួនមនុស្ស 18 នាក់ក្នុងនោះមានស្ត្រីម្នាក់ ដែលរស់នៅក្នុងភូមិផ្សារឃ្លាំងក្រោម ឃុំកំពង់ឃ្លាំង.ស្រុកសូនីគមន័ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៌.ខេត្តកំពង់ឆ្នាំង។
សរុបក្នុងរយៈពេលជាងកន្លះខែកម្លាំងទីបញ្ជាការស្រាលបានធ្វើការរឹបអូកទូកបាឡាតូចធំដែលអូសលៀសបានប្រមាណជាង 20 គ្រឿងត្រូវបានរក្សាទុក។ចំណែកឯប្រជានេសាទក្រោយពីមន្ត្រីជំនាញនៃទីបញ្ជាការស្រាលបានធ្វើការអប់រំណែនាំរួចហើយឲ្យគាត់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
សូមបញ្ជាក់ផងដែរថាបើទោះបីជាកម្លាំងទីបញ្ជាការស្រាលខិតខំព្យាយាមទប់ស្កាត់ចុះត្រួតពិនិត្យរាល់បញ្ហាបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបយ៉ាងណាក៏ដោយ ក៏នៅតែមានពលរដ្ឋមួយចំនួនតូចឆ្លៀតឱកាសលួចប្រព្រឹត្តបទល្មើសនេសាទនោះផងដែរ។

































