ជនអន្តោប្រវេសន៍ ៩៥១នាក់ បាត់បង់ជីវិត ក្នុងពេលព្យាយាមធ្វើដំណើរ តាមសមុទ្រចូលទៅ អេស្ប៉ាញ​ ក្នុងពេលកន្លះឆ្នាំមកនេះ


 (ម៉ាឌី្រដ)៖  តាមអង្គការសិទ្ធិមនុស្សដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ សុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអោយដឹងថា ជនអន្តោប្រវេសន៍យ៉ាងហោច ៩៥១នាក់ ក្នុង នោះរួមមានកុមារ ៤៩នាក់ បានស្លាប់ ក្នុងពេលកំពុងព្យាយាមធ្វើដំណើរតាមសមុទ្រឆ្ពោះទៅកាន់ ប្រទេសអេស្ប៉ាញ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៣នេះ។

អង្គការសិទ្ធិមនុស្ស កាមីណាន់ដូ ហ្រ្វុនទែរ៉ាស់ (Caminando Fronteras) នៅក្នុងរបាយការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹង ទៀតថាអ្នកដែលបានបាត់បង់ជីវិតគឺជាជន អន្តោប្រវេសន៍មកពីប្រទេសចំនួន១៤ រួមមានអាល់ហ្សេរី កាម៉េរូន កូម៉ូរ៉ូស សាធារណរដ្ឋប្រជាធិប តេយ្យកុងហ្គោ អេត្យូពី ហ្គេណេ អេក្វាទ័រ ម៉ាលី ម៉ារ៉ុក ហ្កំាប៊ី សេណេហ្កាល់ ស្រីលង្កា ស៊ូដង់ និងស៊ីរី៕