(ម៉ានីល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាប់ផ្ដើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាន ជាទីដែលរូបលោកអាចប្រឈមមុខនឹងបាតុកម្មតវ៉ា នៅមុនជំនួបជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំជាមួយក្រុមមេដឹកនាំ Quad។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៊ី ដែលនឹងមានរួមបញ្ចូលការចូលរួមកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ក្នុងទីក្រុង Shenzhen និងកិច្ចប្រជុំត្រីភាគីលើកដំបូងជាមួយសមភាគីចិន និងរុស្ស៉ីរបស់លោក កើតមានឡើងបន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោកបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ និងរឿងអាស្រូវពាក់ព័ន្ធនឹង CEO ក្រុមហ៊ុន NIVDIA ដែលអាចនឹងបង្កភាពស្មុគស្មាញដល់បទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
មិនតែប៉ុណ្ណោះ ក៏អាចនឹងមានផងដែរការធ្វើបាតុកម្មជំទាស់នឹងដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោយមានការតវ៉ាជាច្រើនថ្ងៃមកនេះក្នុងនោះមានទាំងការដុតរូបតំណាងលោក ត្រាំ និងការអំពាវនាវឱ្យបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា រួមទាំងការអំពាវនាវឱ្យលុបចោលគំនិតផ្ដួចផ្ដើម Pax Silica ដឹកនាំដោយសហរដ្ឋអាមេរិក។ កិច្ចប្រជុំ Quad ដែលមានសមាជិកដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា នឹងក្លាយជាកិច្ចប្រជុំលើកដំបូងបំផុតរបស់លោក ត្រាំ ជាមួយក្រុមមេដឹកនាំនៃប្រទេសជាសមាជិក Quad ក្នុងពេល ២ឆ្នាំមកនេះ។
គួរបញ្ជាក់ថា មុននឹងលោក ត្រាំ ធ្វើដំណើរទៅដល់ទីក្រុងម៉ានីល នៅរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅហ្វីលីពីន) អាស៊ាននឹងត្រូវបើកកិច្ចប្រជុំជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា នៅមុន កិច្ចប្រជុំអាស៊ីបូព៌ាប្រចាំឆ្នាំ។ លោក ត្រាំ ត្រូវបានរំពឹងថានឹងមិនចូលរួមកិច្ចប្រជុំនេះទេ តែនឹងចូលរួមកិច្ចប្រជុំពិសេសអាមេរិក-អាស៊ាន ហើយគ្រោងនឹងជួបប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃពុធសប្ដាហ៍នេះ៕

































