ព័ត៌មានក្នុងប្រទេស
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស...
(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួន១.០៦៤នាក់មកពី៣៦ប្រទេសបានចុះឈ្មោះត្រៀមចូលរួមយកព័ត៌មាននិងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឆ្នាំ២០២៦ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។តួលេខនេះគិតត្រឹមថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៦ដោយមានស្ថាប័នសារព័ត៌មានចំនួន១៤៦បានចុះឈ្មោះហើយចំនួនអ្នកសារព័ត៌មានត្រូវបានរំពឹងថានឹងបន្តកើនឡើងខណៈកម្ពុជាគ្រោងទទួលអ្នកសារព័ត៌មានជាង១.២០០នាក់មកពីជិត៤០ប្រទេស។

































































