
(ទីក្រុងម៉ូស្គូ)៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូយុវជនគណបក្សរុស្ស៊ីរួបរួម ដឹកនាំដោយឯកឧត្តម Anton Vyacheslavovich Demidov ប្រធានយុវជនគណបក្សរុស្ស៊ីរួបរួម ដោយមានការចូលរួមពី លោក អៀម ពុឌ្ឍវិរោ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល និង លោក Alexander Akel ប្រធានផ្នែកអន្តរជាតិ នៃយុវជនគណបក្សរុស្សុីរួបរូួម ដែលប្រារព្ធធ្វើឡើងនៅ The Hotel Redision ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានកត់សម្គាល់ដោយមោទនភាពចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី (១៩៥៦-២០២៦) ក៏ដូចជាការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជន គណបក្សទាំងពីរដែលនឹងត្រូវរៀបចំពិធីចុះហត្ថលេខាផ្លូវការនៅពេលខាងមុខ។
កិច្ចប្រជុំទ្វេភាគីនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ធស្នាល ផ្លែផ្កា និងយោគយល់គ្នាខ្ពស់ ដើម្បីបន្តពង្រឹងចំណងសហប្រតិបត្តិការរវាងយុវជនគណបក្សទាំងពីរ ជាពិសេសការត្រៀមលក្ខណៈក្នុងការរៀបចំផែនសកម្មភាពរួមគ្នាសម្រាប់ការអនុវត្តអនុស្សរណៈក្រោយពេលចុះហត្ថលេខារួច៕







































